ការតាមដានខ្យល់បរិយាកាសជុំវិញរកសារធាតុមេទីលប្រូមួនៅ West Long Beach
Contact
ចុះឈ្មោះចូលរួមកិច្ចប្រជុំសាធារណៈដែលនឹងមកដល់នៅថ្ងៃទី 30 ខែមករា
ក្រុមប្រឹក្សាធនធានខ្យល់បរិយាកាសរដ្ឋ California (California Air Resources Board, CARB) និងទីភ្នាក់ងារដែលមានរាយបញ្ជីខាងក្រោមនឹងរៀបចំកិច្ចប្រជុំសាធារណៈនៅថ្ងៃទី 30 ខែមករា ឆ្នាំ 2025 ចាប់ពីម៉ោង 6 ល្ងាច ដល់ម៉ោង 8 យប់។ កិច្ចប្រជុំនេះនឹងធ្វើឡើងនៅ The Salvation Army Long Beach Red Shield Chapel (3000 Long Beach Blvd, Long Beach, CA 90807) និងនៅលើអនឡាញតាមរយៈកម្មវិធី Zoom។ សូមចូលមើលទំព័រនេះ ដើម្បីចុះឈ្មោះចូលរួម ។ សូមផ្ញើអ៊ីមែលទៅកាន់ CommunityAir@arb.ca.gov សម្រាប់សំណួរនានា ឬដើម្បីទទួលបានព័ត៌មានបន្ថែម។
នេះជាបទបង្ហាញក្នុងទម្រង់ជា PDF សម្រាប់កិច្ចប្រជុំសាធារណៈ៖ អង់គ្លេស, អេស្ប៉ាញ, តាកាឡុក, ខ្មែរ.
ទិដ្ឋភាពទូទៅ
មេទីលប្រូមួ (Methyl Bromide, MeBr) គឺជាថ្នាំសម្លាប់សត្វល្អិតគ្មានពណ៌ គ្មានក្លិន ប្រើសម្រាប់បាញ់លើផលិតផលកសិកម្មក្នុងការការពារពីសត្វល្អិត ដើម្បីការពារសុខភាពសាធារណៈ និងស្របតាមស្តង់ដានាំចូល និងនាំចេញអន្តរជាតិ។ នៅឆ្នាំ 2023 ក្រុមប្រឹក្សាធនធានខ្យល់បរិយាកាសរដ្ឋ California (CARB) បានចាប់ផ្តើមតាមដានខ្យល់បរិយាកាសខាងក្រៅសម្រាប់កំហាប់សារធាតុមេទីលប្រូមួនៅក្នុងសហគមន៍នៅជិតឧទ្យាន Hudson Park នៅ West Long Beach។ ការតាមដានបានរកឃើញកម្រិតសារធាតុមេទីលប្រូមួបានកើនឡើង ក្នុងអំឡុងខែនិទាឃរដូវ។ នៅឆ្នាំ 2024 CARB បានកោះប្រជុំក្រុមការងារពីទីភ្នាក់ងារចម្រុះដើម្បីវាយតម្លៃ ហានិភ័យដែលអាចកើតមានចំពោះ សហគមន៍ និងដោះស្រាយប្រភព MeBr។
នៅខែមករា ឆ្នាំ 2025 ទីតាំងទាំងពីរដែលទំនងជាទទួលខុសត្រូវចំពោះកំហាប់ដែលកើនឡើងទាំងនេះបានយល់ព្រមលើលក្ខខណ្ឌបន្ថែមដែលនឹងដោះស្រាយកម្រិត MeBr។ លក្ខខណ្ឌបន្ថែមទាំងនេះត្រូវបានដាក់បញ្ចូល ហើយឥឡូវនេះបានទាមទារឱ្យក្លាយជាផ្នែកមួយនៃការអនុញ្ញាតសម្រាប់សារធាតុស្ថិតក្រោមការដាក់កំហិតដែលបានចេញដល់ទីតាំងទាំងនោះដោយស្នងការកសិកម្មប្រចាំខោនធី Los Angeles (Los Angeles County Agricultural Commissioner, LA CAC)។ CARB នឹងបន្ដតាមដានកំហាប់សារធាតុ MeBr ដែលនៅជិតប្រភព ដើម្បីវាស់ស្ទង់ និងតាមដាន ប្រសិទ្ធភាពការធ្វើឱ្យប្រសើរឡើងនៅទីតាំងនោះ។ បច្ចុប្បន្ន ទិន្នន័យតាមដានខ្យល់បរិយាកាសដែលមានសារធាតុ MeBr មាន នៅខាងក្រោម។
ហេតុអ្វីបានជា CARB សម្រេចចិត្តតាមដានសារធាតុ MeBr?

ក្នុងអំឡុងពេលដំណើរទេសចរណ៍របស់សហគមន៍ក្នុងតំបន់នៃទីក្រុង Long Beachនៅឆ្នាំ 2019 CARB បានឮពីការព្រួយបារម្ភដែលបានបង្ហាញអំពីប្រតិបត្តិការបាញ់ថ្នាំ MeBr នៅជិតសង្កាត់ដែលរស់នៅ។ ជាការឆ្លើយតប CARB បានពិនិត្យមើលព័ត៌មានអំពីប្រវត្តិដែលមាន រួមទាំងទិន្នន័យពី ការសិក្សាអំពីការប៉ះពាល់នឹងជាតិពុលក្នុងខ្យល់ច្រើនក្នុង មជ្ឈមណ្ឌលគ្រប់គ្រងគុណភាពខ្យល់នៅ South Coast (South Coast AQMD)ដើម្បីកំណត់ទីតាំងសក្តានុពលសម្រាប់ការតាមដានខ្យល់បរិយាកាស។ នៅពេលដែលបច្ចេកវិទ្យាតាមដានខ្យល់បរិយាកាលសម្រាប់សារធាតុ MeBr ថ្មីអាចរកបាន CARB បានបង្កើតទីតាំងតាមដានខ្យល់បរិយាកាលបណ្តោះអាសន្ន (បានកំណត់នៅលើផែនទី) ដើម្បីវាស់ស្ទង់កំហាប់សារធាតុ MeBr នៅក្នុងសហគមន៍ AB 617 នៃសង្កាត់ Wilmington, Carson និង West Long Beach ដោយចាប់ផ្តើមនៅថ្ងៃទី 12 ខែមករា ឆ្នាំ 2023។ ទីតាំងតាមដានស្ថិតនៅភាគខាងជើងសាលាបឋមសិក្សា Hudson ក្នុងទីក្រុង Long Beach ហើយត្រូវបានជ្រើសរើសដោយសារតែវាស្ថិតនៅទិសដែលខ្យល់បក់ទៅពីកន្លែងដែលបាញ់ថ្នាំទាំងពីរនោះ។
តើការតាមដានសារធាតុ MeBr របស់ CARB បានរកឃើញអ្វីខ្លះ?
ឧបករណ៍តាមដានខ្យល់បរិយាកាសវាស់ស្ទង់កំហាប់សារធាតុ MeBr ដែលត្រូវបានប្រៀបធៀបទៅនឹងកម្រិតនៃការប៉ះពាល់តាមឯកសារយោង (Reference Exposure Levels, REL) ផ្អែកលើសុខភាព ដែលបានចែងដោយការិយាល័យវាយតម្លៃគ្រោះថ្នាក់ដល់សុខភាពបរិស្ថានរបស់រដ្ឋ California (Office of Environmental Health Hazard Assessment, OEHHA)។ REL គឺជាបរិមាណ សារធាតុគីមី ក្នុងខ្យល់បរិយាកាស ដែលមនុស្សអាចជាប៉ះពាល់ដោយមិនរំពឹងថានឹងមានគ្រោះថ្នាក់ខ្លាំងដល់សុខភាពដែលមិនមែនជាជំងឺមហារីក។ កម្រិតទាំងនេះចាត់ទុកក្រុមដែលងាយរងគ្រោះមានដូចជាទារក និងកុមារ។
មាន REL ពីរប្រភេទដែលយកមកពិចារណានៅពេលពិនិត្យមើលទិន្នន័យនេះ៖ កម្រិតនៃការប៉ះពាល់តាមឯកសារយោងRELធ្ងន់ធ្ងរដែលជាកម្រិតការពារសុខភាពសម្រាប់ការប៉ះពាល់រយៈពេល 1 ម៉ោង ហើយREL រុំារ៉ៃ ដែលជាកម្រិតការពារសុខភាពសម្រាប់ការបន្តះប៉ះពាល់រយៈពេលយូរ ដូចជារយៈពេលមួយឆ្នាំ ឬច្រើនជាងនេះ។ លទ្ធផលពីការតាមដានខ្យល់បានរកឃើញថា៖
- វាមានរង្វាស់គិតជាម៉ោងពីរសម្រាប់វាស់ Mebr ក្នុងតំបន់តាមដានខ្យល់ដែលខិតជិតដល់ REL ធ្ងន់ធ្ងរនៅកម្រិត 1,000 ppbដែលបានស្ថិតនៅចន្លោះ 983 និង 966 ppb កាលពីថ្ងៃទី 29 ខែកុម្ភៈ និងថ្ងៃទី 5 ខែមីនា ឆ្នាំ 2024 នេះ។
- នៅចន្លោះថ្ងៃទី 12 ខែមករា ឆ្នាំ 2023 និងថ្ងៃទី 30 ខែមេសា ឆ្នាំ 2024 កំហាប់ Mebr ជាមធ្យមគឺ 2.1 ភាគក្នុងមួយពាន់លាន (ppb) នៅក្នុងតំបន់តាមដានខ្យល់ដែលមាន REL រុំារ៉ៃ លើសកម្រិត 1 ppb របស់ OEHHA។
- ជាធម្មតា កំហាប់ឡើងខ្ពស់ត្រូវបានអង្កេតឃើញនៅចន្លោះម៉ោង 6 ល្ងាច ដល់ម៉ោង 11 យប់ ហើយព្រឹត្តិការណ៍ទាំងនេះកើតមានញឹកញាប់បំផុតនៅចន្លោះដើមខែកុម្ភៈដល់ចុងខែមេសាក្នុងឆ្នាំ 2023 និង 2024។
ទិន្នន័យពីការតាមដានខ្យល់បច្ចុប្បន្នអាចរកឃើញនៅលើផ្ទាំងគ្រប់គ្រងទិន្នន័យមេទីលប្រូមួ របស់ CARBដែលបង្ហាញតម្លៃគិតជាម៉ោងតាមពេលវេលា។ ដើម្បីពិនិត្យមើលឡើងវិញនូវទិន្នន័យនៅលើផ្ទាំងគ្រប់គ្រង សូមដាក់ទ្រនិចម៉ៅស៍លើរបារពណ៌ខៀវ (ទិន្នន័យដែលប្រមូលបាន) ឬរបារពណ៌ប្រផេះណាមួយ (ចន្លោះទិន្នន័យនៅពេលដែលឧបករណ៍តាមដានមិនប្រមូលបានទិន្នន័យដោយសារការថែទាំ ឬការដាច់ចរន្តអគ្គិសនី) នៅក្នុងស៊េរីពេលវេលាដើម្បីទទួលបានព័ត៌មានបន្ថែម។ សូមកត់សម្គាល់ថា ផ្ទាំងគ្រប់គ្រងទិន្នន័យត្រូវបានធ្វើបច្ចុប្បន្នភាពរៀងរាល់បីម៉ោង។
តើផលប៉ះពាល់ដល់សុខភាពដែលអាចកើតមានឡើងមានអ្វីខ្លះបន្ទាប់ពីការប៉ះពាល់ MeBr?
មេទីលប្រូមួគឺជាសារធាតុពុលក្នុងខ្យល់ដែលអាចប៉ះពាល់ដល់ផ្លូវដង្ហើម និងប្រព័ន្ធសរសៃប្រសាទ។ ការប៉ះពាល់លើស REL ធ្ងន់ធ្ងរ រយៈពេលមួយម៉ោង ឬច្រើនជាងនេះ (ការប៉ះពាល់ធ្ងន់ធ្ងរ) អាចបណ្តាលឱ្យឈឺក្បាល វិលមុខ ចង្អោរ និងពិបាកដកដង្ហើម ខណៈពេលដែលការប៉ះពាល់លើស REL រ៉ាំរ៉ៃ ក្នុងរយៈពេលយូរ ដូចជារយៈពេលមួយឆ្នាំ ឬច្រើនជាងនេះ (ការប៉ះពាល់រ៉ាំរ៉ៃ) អាចនាំ ឱ្យ មានដំបៅនៅក្នុងរន្ធច្រមុះ និងផលប៉ះពាល់ផ្សេងៗនៃប្រព័ន្ធសរសៃប្រសាទ។ MeBr ត្រូវរាយស្ថិតក្រោមច្បាប់ សំណើប្រជាមតិ 65 ដោយសារតែមានគ្រោះថ្នាក់ដល់ការបន្តពូជដែលអាចកើតមានឡើង។
សម្រាប់ព័ត៌មានអំពីផលប៉ះពាល់សុខភាពជាក់លាក់ពី MeBrសូមមើលសន្លឹកព័ត៌មានពី National Pesticide Information Center៖ http://npic.orst.edu/factsheets/MBgen.pdf។
សម្រាប់ព័ត៌មានអំពីរបួស និងជំងឺដែលទាក់ទងនឹងថ្នាំសម្លាប់សត្វល្អិត សូមចូលមើល គេហទំព័រអំពីធនធានអប់រំសុខភាពសម្រាប់ថ្នាំសម្លាប់សត្វល្អិតរបស់ OEHHA។
តើខ្ញុំអាចអនុវត្តជំហានក្នុងការកាត់បន្ថយហានិភ័យបានដោយរបៀបណា ប្រសិនបើខ្ញុំរស់នៅជិតប្រភពនោះ?
ការដកដង្ហើមយឺតៗបន្ទាប់ពីប៉ះ MeBr ក្នុងរយៈពេលយូរ (ការប៉ះពាល់រ៉ាំរ៉ៃ) គឺជាកង្វល់សម្រាប់អ្នករស់នៅជិតកន្លែងតាមដានបំផុត។ ប្រសិនបើអ្នករស់នៅក្បែរកន្លែងតាមដាន (នៅជិត Webster Avenue ចន្លោះផ្លូវ West Willow និង West Burnett St) ហើយចង់ចាត់វិធានការប្រុងប្រយ័ត្ន ដើម្បីជួយកាត់បន្ថយហានិភ័យនៃការប៉ះពាល់ អ្នកអាចបិទបង្អួច និងទ្វាររបស់អ្នកក្នុងអំឡុងពេល និងបន្ទាប់ពីម៉ោងការបាញ់ថ្នាំសម្លាប់មេរោគសត្វល្អិត (នៅចន្លោះម៉ោង 6 ល្ងាច ដល់ម៉ោង 11 យប់)នៅពេលល្ងាចនៅពេលដែលការបំភាយឧស្ម័នអាចមានកម្រិតខ្ពស់បំផុត (ចន្លោះខែកុម្ភៈ ដល់ចុងខែមេសា)។
ប្រសិនបើអ្នកគិតថាអ្នកបានប៉ះពាល់នឹងថ្នាំសម្លាប់សត្វល្អិត ឬអ្នកមានរោគសញ្ញា សូមទូរសព្ទទៅអ្នកផ្តល់សេវាវេជ្ជសាស្រ្តរបស់អ្នក។ សម្រាប់ដំបូន្មានសង្គ្រោះបឋមឥតគិតថ្លៃ សូមទូរសព្ទទៅផ្នែកគ្រប់គ្រងជាតិពុលតាមលេខ 1‑800-222-1222។
តើទីភ្នាក់ងារណាខ្លះដែលទទួលខុសចំពោះការគ្រប់គ្រង់លើការប្រើប្រាស់ MeBr និងការបំភាយឧស្ម័ននៅក្នុងខោនធី Los Angeles?
បន្ថែមពីលើលិខិតអនុញ្ញាតវត្ថុធាតុស្ថិតក្រោមការដាក់កំហិត ប្រចាំឆ្នាំដែលចេញដោយស្នងការកសិកម្មខោនធី LA ការប្រើប្រាស់ MeBr បច្ចុប្បន្នត្រូវបានគ្រប់គ្រងតាមរយៈអនុស្សរណៈនៃការយោគយល់គ្នារវាង SCAQMD និងស្នងការកសិកម្មខោនធី Los Angeles (មាននៅទីនេះ)។ ទីភ្នាក់ងារចំនួនប្រាំទទួលខុសត្រូវចំពោះការគ្រប់គ្រងលើការប្រើប្រាស់ និងការបំភាយឧស្ម័ន Mebr នៅកន្លែងបាញ់ថ្នាំសម្លាប់មេរោគសត្វល្អិត។ CARB, ក្រសួងទទួលបន្ទុកគ្រប់គ្រងថ្នាំសម្លាប់សត្វល្អិត ( California Department of Pesticide Regulatio, DPR), LA CAC, South Coast AQMD និងទីភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាមេរិក (U.S. Environmental Protection Agency, U.S. EPA)ដូចដែលបានពិពណ៌នាខាងក្រោម៖
- ក្រសួងទទួលបន្ទុកគ្រប់គ្រងថ្នាំសម្លាប់សត្វល្អិត (DPR) នៃរដ្ឋ California៖ ទីភ្នាក់ងាររដ្ឋទទួលបន្ទុកគ្រប់គ្រងការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត ដើម្បីការពារសុខភាពមនុស្ស និងបរិស្ថាន និងជំរុញការគ្រប់គ្រងសត្វល្អិតប្រកបដោយនិរន្តរភាព។ ថ្នាំសម្លាប់សត្វល្អិតត្រូវតែត្រូវបានវាយតម្លៃមុនពេលចុះឈ្មោះសម្រាប់ប្រើប្រាស់ក្នុងរដ្ឋ California។ DPR បន្តវាយតម្លៃហានិភ័យដែលអាចកើតមានពីថ្នាំសម្លាប់សត្វល្អិតដែលបានចុះបញ្ជីដោយការត្រួតពិនិត្យរកការប៉ះពាល់ដែលអាចកើតមាន និងករណីជំងឺ។
- ស្នងការកសិកម្មប្រចាំខោនធី Los Angeles (LA CAC)៖ ភ្នាក់ងារប្រចាំខោនធីដែលទទួលខុសត្រូវក្នុងការផ្ដល់លិខិតអនុញ្ញាត និងអនុវត្តច្បាប់ទាក់ទងនឹងការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត MeBr ក្នុងការបន្សាបទំនិញ និងធ្វើការត្រួតពិនិត្យទីតាំង។ លិខិតអនុញ្ញាតរបស់ LA CAC អាចត្រូវបានដាក់លក្ខខណ្ឌដោយ CAC ដោយយកលក្ខខណ្ឌនៅមូលដ្ឋាន និង/ឬ រួមបញ្ចូលលក្ខខណ្ឌអនុញ្ញាតដែលបានណែនាំដោយ DPR សម្រាប់ MeBr។
- ក្រុមប្រឹក្សាធនធានខ្យល់បរិយាកាសរដ្ឋ California (CARB)៖ ទីភ្នាក់ងាររដ្ឋទទួលខុសត្រូវក្នុងការកំណត់អត្តសញ្ញាណ និងគ្រប់គ្រងការបំភាយឧស្ម័នពុលក្នុងខ្យល់។ ត្រួតពិនិត្យគុណភាពខ្យល់ និងកំណត់តម្រូវការរាយការណ៍សម្រាប់ការបំពុលខ្យល់ និងដោះស្រាយការបំពុលខ្យល់ក្នុងតំបន់តាមរយៈកម្មវិធីការពារខ្យល់សហគមន៍។
- មជ្ឈមណ្ឌលគ្រប់គ្រងគុណភាពខ្យល់នៅ South Coast (South Coast AQMD)៖ ទីភ្នាក់ងារធនធានខ្យល់បរិយាកាសប្រចាំមូលដ្ឋានទទួលខុសត្រូវក្នុងការអនុវត្ត កម្មវិធីនៃជាតិពុលក្នុងខ្យល់ “តំបន់មានហានិភ័យខ្ពស់” និងគ្រប់គ្រងប្រភពបំពុលខ្យល់ និងការត្រួតពិនិត្យគុណភាពខ្យល់។
- ទីភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាមេរិក (U.S. EPA)៖ ទីភ្នាក់ងារសហព័ន្ធដែលអនុម័ត និងចុះបញ្ជីផលិតផលថ្នាំសម្លាប់សត្វល្អិតសម្រាប់លក់ និងបញ្ជាក់ការរឹតបន្តឹង និងតម្រូវការសម្រាប់ការប្រើប្រាស់នៅលើស្លាកផលិតផល។ EPA សហរដ្ឋអាមេរិកកំណត់តម្រូវការបទប្បញ្ញត្តិសម្រាប់ MeBr ជាសារធាតុបំពុលខ្យល់ដែលជាសមាសធាតុសរីរាង្គងាយនឹងបង្កជាហេតុ និងជាសារធាតុបំពុលខ្យល់ដែលមានគ្រោះថ្នាក់។
តើវិធានការអ្វីខ្លះបានអនុវត្ត ដើម្បីដោះស្រាយបញ្ហានេះ?
នៅខែធ្នូ ឆ្នាំ 2024 ស្នងការកសិកម្មប្រចាំខោនធី Los Angeles បានចាប់ផ្តើមធ្វើការជាមួយគ្រឹះស្ថានទាំងពីរដើម្បីធ្វើបច្ចុប្បន្នភាពការអនុញ្ញាតសារធាតុដែលបានដាក់កម្រិតរបស់ពួកគេ។ គ្រឹះស្ថានទាំងនេះបានយល់ព្រមដោយស្ម័គ្រចិត្តក្នុងការធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌទៅនឹងការអនុញ្ញាតរបស់ពួកគេ ដើម្បីកាត់បន្ថយហានិភ័យពីប្រតិបត្តិការរបស់គ្រឹះស្ថាន រួមមាន៖
- តម្រូវឱ្យកង្ហារនិងបំពង់ផ្សែ ងធំជាមុន (បំពង់ផ្សែងឬបំពង់ផ្សែងកម្រិតឧស្សាហកម្ម) មានកម្ពស់យ៉ាងហោចណាស់ 55 ហ្វីត ដើម្បីបំបែកការបំភាយឧស្ម័នឱ្យកាន់តែខ្ពស់នៅលើអាកាស ហើយទំនងជាមិនសូវប្រមូលផ្តុំនៅកម្រិតដីដែលមនុស្សរស់នៅ និងដកដង្ហើម។
- តម្រូវការច្បាស់លាស់ដែលថាគ្មានការដុតកម្ទេចចោលក្នុងអំឡុងពេលម៉ោងសិក្សា។
- តម្រូវការតឹងរ៉ឹងបន្ថែមទៀតដើម្បីការពារការលេចធ្លាយកម្រិតដី ដើម្បីធានាថា MeBr ទាំងអស់ត្រូវបានបញ្ចេញតាមរយៈបំពង់ផ្សែង។
- តម្រូវការរក្សាកំណត់ត្រាកើនឡើង ដើម្បីអនុញ្ញាតឱ្យតាមដានការប្រើប្រាស់ MeBr ជាមួយនឹងលទ្ធផលត្រួតពិនិត្យកម្រិតដី ដើម្បីវាស់ស្ទង់ភាពប្រសើរឡើងតាមពេលវេលា។
- ការបំភាយផ្សែងខ្លាំងរវាងបន្ទប់ផ្សេងៗគ្នានៅក្នុងបរិក្ខារ ទាំងនេះ ដើម្បីទុកពេលវេលាបន្ថែមទៀតសម្រាប់ការបំភាយឧស្ម័នដើម្បីបំបែករវាងបន្ទប់ផ្សេងៗគ្នានៅក្នុងបរិក្ខារដើម្បីពន្យារការបញ្ចេញចោល ដែលជាការការពារការបញ្ចេញចោលរួមគ្នាខ្ពស់នៅបរិក្ខារនីមួយៗ។
CARB នឹងបន្តតាមដាន MeBr និងតាមដានការវិវឌ្ឍ ដើម្បីធានាបានថាលក្ខខណ្ឌអនុញ្ញាតថ្មីសម្រេចបាននូវគោលបំណងកាត់បន្ថយការបំភាយឧស្ម័ននៅកម្រិតដីនៅក្នុងសហគមន៍។
តើខ្ញុំអាចទទួលបានព័ត៌មានបន្ថែមនៅឯណា?
សម្រាប់សំណួរ ឬព័ត៌មានបន្ថែមអំពីប្រតិបត្តិការរបស់គ្រឿងបរិក្ខារ ឬការអនុញ្ញាតសម្ភារមានកម្រិត សូមទាក់ទង LA CAC៖ Michael De Los Reyes, mdelosreyes@acwm.lacounty.govលេខទូរសព្ទ៖ 626-226-6085។
សម្រាប់សំណួរ ឬព័ត៌មានបន្ថែមអំពីទិន្នន័យត្រួតពិនិត្យមេទីលប្រូមួ សូមទាក់ទង៖cam@arb.ca.gov។
សម្រាប់ព័ត៌មានបន្ថែមអំពីជំងឺ និងសុវត្ថិភាពដែលទាក់ទងនឹងថ្នាំសម្លាប់សត្វល្អិត សូមចូលទៅកាន់គេហទំព័រធនធានអប់រំសុខភាពសម្រាប់ថ្នាំសម្លាប់សត្វល្អិតរបស់ OEHHA។